សម្ដីដកស្រង់ចំនួន១០ឃ្លាពី Sadhguru ដែលប្រកបដោយគតិបណ្ឌិត
១) «ការចង់បានភាគច្រើនមិនមែនអំពីអ្នកខ្លួនឯងនោះទេ។ អ្នកគ្រាន់តែរើសវាយកមកពីមជ្ឈដ្ឋានសង្គមជុំវិញខ្លួនអ្នកប៉ុណ្ណោះ។»
២) «បើអ្នកបដិសេធនឹងការផ្លាស់ប្ដូរ អ្នកបដិសេធនឹងជីវិត។»
៣) «គ្រប់ខណៈពេលទាំងអស់ មួយលានអព្ភូតហេតុកំពុងតែកើតឡើងនៅជុំវិញខ្លួនអ្នក។ ផ្កាកំពុងរីក ចាបកំពុងស្រែកជីបៗ ឃ្មុំកំពុងបញ្ចេញសូរងូងៗ ដំណក់ទឹកភ្លៀងកំពុងហូរ ផ្កាព្រិលកំពុងហោះហើរពាសពេញខ្យល់ដ៏ស្រស់ស្រាយនាពេលល្ងាច។ អព្ភូតហេតុមានគ្រប់ទីកន្លែង។ បើអ្នករៀនពីរបៀបក្នុងការរស់នៅវា នោះជីវិតមិនចេះខ្វះអព្ភូតហេតុជារៀងរាល់ថ្ងៃនោះឡើយ។»
៤) «បើអ្នកគិតថាខ្លួនឯងធំ នោះអ្នកនឹងក្លាយជាតូច។ បើអ្នកដឹងថាខ្លួនឯងមិនមានអ្វីទាំងអស់ នោះអ្នកនឹងក្លាយជាមិនមានដែនកំណត់។ នេះគឺជាភាពស្រស់ស្អាតនៃការធ្វើជាមនុស្សលោក។»
៥) «តើអ្នកយល់ដែរទេ ? មនុស្សត្រូវការការកម្សាន្តដើម្បីគ្រាន់តែលាក់បាំងភាពឆ្កួតរបស់ខ្លួនប៉ុណ្ណោះ។ បើគាត់ពិតជាប្រក្រតីមែន គេមិនត្រូវការការកម្សាន្តនោះឡើយ។ គាត់អាចគ្រាន់តែអង្គុយនិងសម្លឹងមើលឫស្សីនេះលូតលាស់។ គាត់ពិតជាមិនចាំបាច់ត្រូវការការកម្សាន្តប៉ុន្មាននោះឡើយ។»
៦) «បើអ្នកចាក់ឫសគល់នៅក្នុងការពិត វានឹងមិនមានភាពភ័យខ្លាចនោះឡើយ។»
៧) «នៅពេលសេចក្ដីសុខរបស់អ្នកត្រូវអាស្រ័យលើអ្វីដែលកើតឡើងនៅខាងក្រៅអ្នក អ្នកនឹងរស់នៅជាទាសករនៃស្ថានភាពខាងក្រៅជារៀងរហូត។»
៨) «នៅពេលមនុស្សភាគច្រើននិយាយអំពី «ជីវិត» ពួកគេសំដៅទៅលើសម្ភារនៃជីវិត ការងាររបស់ពួកគេ គ្រួសាររបស់ពួកគេ ទំនាក់ទំនងរបស់ពួកគេ ផ្ទះដែលពួកគេរស់នៅ ឡានដែលពួកគេជិះ សំលៀកបំពាក់ដែលពួកគេពាក់ ឬក៏ជាព្រះដែលពួកគេបន់ស្រន់។»
៩) «ការគុំកួន ការខឹង ការច្រណែន ការឈឺចាប់ និងការសោកសៅ គឺជាថ្នាំពុលដែលអ្នកខ្លួនឯងផឹកតែរំពឹងទុកឲ្យអ្នកដទៃស្លាប់។ ជីវិតមិនមែនដំណើរការបែបនេះនោះទេ។ មនុស្សភាគច្រើនចំណាយពេលមួយជីវិតដើម្បីយល់ពីការពិតដ៏សាមញ្ញមួយនេះ។»
១០) «ការប្រតិកម្មគឺជាការធ្វើឲ្យក្លាយជាទាសករ។ ការទទួលខុសត្រូវគឺជាសេរីភាព។»
|