អស្ចារ្យមែន! Rf3 World ទទួលពានរង្វាន់សហគ្រិនឆ្នើមនៅអាស៊ីផ្ទួនៗគ្នា
ភ្នំពេញ៖ ពិតជាអស្ចារ្យសម្រាប់សមាជិក និង ក្រុមហ៊ុន Rf3 World ទាំងម៉ាឡេស៊ីនិងកម្ពុជាបានទទួលបានពានរង្វាន់សហគ្រិនឆ្នើមនៅអាស៊ីផ្ទួនគ្នាដោយមាន The Best CEO of ASIA Award 2019 និង TOP 10 ASIA Award ។
លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia បានថ្លែងឱ្យក្រុមសារព័ត៌មានឱ្យបានដឹងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សម្រាប់ឆ្នាំនេះពិតជាអស្ចារ្យដែលក្រុមហ៊ុនរបស់លោករួមទាំងសមាជិកថ្នាក់ដឹកនាំកម្ពុជាទាំងអស់យើងទទួលពានពានរង្វាន់ថ្មីទៀតហើយគឺ The Best CEO of ASIA Award 2019 បានរៀបចំឡើងនៅប្រទេសថៃកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាមួយគ្នានោះ លោក Sir Dato Serinazeri Omar អគ្គនាយកធំនៃក្រុមហ៊ុន Rf3 World Malaysia ក៏ទទួលពាន់រង្វាន់មុននេះបន្តិចកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នូវពានរង្វាន់សហគ្រិនឆ្នើម TOP 10 ASIA 2019 ។
លោក វណ្ណ សុភានោ បានបញ្ជាក់ថា មូលហេតុដែលឆ្នាំនេះ ក្រុមហ៊ុនធំនៅម៉ាឡេស៊ី និង កម្ពុជា Rf3 World ទទួលពានរង្វាន់ឆ្នើមជាប់ផ្ទួនៗគ្នាដោយសារតែក្នុងឆ្នាំនេះ ក្រុមហ៊ុនរបស់លោកមានរីកចម្រើនឡើងខ្លាំងគួរឱ្យកត់សំគាល់ជាមួយការទទួលការគាំទ្រ និង ពេញចិត្ត ទាំងសមាជិក តំណាងចែកចាយ និង ថ្នាក់ដឹកនាំនៃក្រុមហ៊ុន។ សូម្បីតែប្រជាពលរដ្ឋខ្មែររាប់សែនលាននាក់ដែលបានស្គាល់ និង ប្រើប្រាស់ផលិត Rf3 World ហើយក៏ទទួលបានជោគជ័យទាំងសុខភាពនិងសេដ្ឋកិច្ច។ ក្រុមហ៊ុន Rf3 World មានដំណើរការឈានដល់ភាពជោគជ័យ និង ទទួលពានរង្វាន់ឆ្នើមជាច្រើនដូចនេះដោយសារតែឈរគោលការណ៍ ភាពស្មោះត្រង់ និង សីលធម៌ ជាត្រីមុខ។
សូមបញ្ជាក់ថា Rf3 World មានផលិតផល គ្រីម Firmax3 ស៊ីរ៉ូម O2max3 ដែលមានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោក រហូតដល់ជាង ២០ ប្រទេស ក្នុងនោះរួមមាន៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ូស្ស៊ី អូស្ត្រាលី ញូវស៊ីឡែន ។ល៕
|